Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

៩មិថុនា ឆ្នាំ២០២៦ ត្រូវបានចារជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា

Published on 10-06-2026 1135 មើល

Facebook Twitter or X Instagram

ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានចារជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់កម្ពុជា បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់ការរង់ចាំអស់រយៈពេល ៦៩ឆ្នាំ ដើម្បីយកឈ្នះលើកដំបូងលើក្រុមចិនហុងកុង ស្របពេលក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង នៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy’s Championship) ឆ្នាំ២០២៦។

Uploaded image

នេះគឺជាកំណត់ត្រាដ៏អស្ចារ្យ ដែលធ្វើឲ្យអ្នកគាំទ្រមានមោទនភាព និងសហគមន៍អន្ដរជាតិ មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះវិស័យកីឡាបាល់ទាត់កម្ពុជា ទាំងបាល់ទាត់បុរស និងនារី ដ្បិតនៅថ្ងៃជាមួយគ្នា ក្រុមជម្រើសជាតិនារីកម្ពុជា ក៏បានប្រកួតស្មើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ១-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិផងដែរ ដែលអាចចាត់ទុកជាថ្ងៃប្រវត្តិសាស្ដ្រ សម្រាប់ក្រុមបាល់ទាត់កម្ពុជា ៣កម្រិតផ្សេងគ្នា ប្រកួតក្នុងថ្ងៃតែមួយ ដោយមិនស្គាល់បរាជ័យ។

Uploaded image

សម្រាប់ជំនួបមិត្តភាពអន្ដរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ទល់នឹងហុងកុង ដែលមានអ្នកទស្សនាផ្ទាល់ជាង ២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ម្ចាស់ផ្ទះកម្ពុជា ធ្វើបានយ៉ាងល្អ តាំងពីតំបន់ការពារ បម្រើ រហូតដល់ប្រយុទ្ធ រហូតអាចរក្សា Clean Sheet និងរកបាន ២គ្រាប់បន្ថែមទៀត ដោយកីឡាករ Yudai Ogawa នៅនាទី៤៥+១ និង សៀង ចន្ធា នៅនាទី៥០។ ជ័យជម្នះនេះ បានធ្វើឲ្យគ្រូបង្វឹកលោក Koji Gyotoku មានមោទនភាពជាខ្លាំង ចំពោះការខំប្រឹង និងធ្វើបានល្អលើពីការរំពឹងទុករបស់កូនក្រុម។

Uploaded image

ទោះបីជាការប្រកួតមិត្តភាព តែជ័យជម្នះនេះ ត្រូវបានចារជាប្រវត្តិ ដ្បិតរយៈពេល ៦៩ឆ្នាំកន្លងមក ពោលគឺចាប់តាំងពីឆ្នាំ១៩៥៧ ដល់បច្ចុប្បន្ន កម្ពុជា និងហុងកុង ធ្លាប់ជួបគ្នា ទាំងពានរង្វាន់អន្ដរជាតិ និងមិត្តភាពចំនួន ១២លើក ទើបស្គាល់ជ័យជម្នះលើកដំបូងនេះប៉ុណ្ណោះ។ អ្វីដែលមិននឹកស្មានទៀតនោះ គឺម្ចាស់គ្រាប់បាល់ទាំង ២ រួមមានម្ចាស់គ្រាប់ទី១ Yudai ពាក់អាវលេខ៦ និងម្ចាស់គ្រាប់ទី២ ពាក់អាវលេខ៩ រកបាននៅថ្ងៃប្រកួត ចំថ្ងៃទី៩ ខែមិថុនាថែមទៀត។

Uploaded image

ក្រៅពីក្រុមធំ ក្រុមគោព្រៃជំទង់កម្ពុជា ក៏ត្រូវបានចារក្នុងប្រវត្តិសាស្ដ្រដូចគ្នា ក្រោយការរង់ចាំអស់រយៈពេល ២៤ឆ្នាំ នៃពានរង្វាន់យុវជន U19 អាស៊ាន ដោយការឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង បន្ទាប់ពីវាយបកស្មើក្រុមខ្លាំងអូស្ដ្រាលី។ មុនការប្រកួតបញ្ចប់ពូលC នេះ មានមនុស្សជាច្រើន សុទ្ធតែមិនរំពឹងក្រុមជម្រើសជាតិ U19 កម្ពុជាអាចធ្វើបាន ដ្បិតពួកគេបានដឹងច្បាស់ពីគុណភាព និងកម្រិតលេងរបស់អូស្ដ្រាលី ទាំងកាយសម្បទា និងបច្ចេកទេស។

Uploaded image

ប៉ុន្ដែនេះគ្រាន់តែជាការប៉ាន់ស្មាន ហើយទីបំផុតក្រុមយុវជន U19 កម្ពុជា ក៏អាចធ្វើបាន ទោះបីត្រូវអូស្ដ្រាលី នាំមុខ ២គ្រាប់មុន នៅវគ្គទី១ តែកាព្យាយាមមិនបោះបង់របស់ពួកគេ ក៏អាចរកបាន ២គ្រាប់តាមស្មើវិញ ដែលនាំឲ្យកម្ពុជា មានទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង ក្នុងនាមក្រុមលេខ២ ល្អជាងគេ ។ ជាការពិតការដោះស្រាយសមីការក្រុមលេខ២ ល្អជាងគេនេះ កម្ពុជាធ្លាប់ជួបប្រទះច្រើនដងមកហើយ តែដោះមិនចេញ ទើបតែលើកនេះ ក្រុម U19 កម្ពុជា បានដោះស្រាយចេញ ដោយមោទនភាពថែមទៀត តាមរយៈការប្រកួតស្មើអតីតក្រុមជើងឯក ៥សម័យអូស្ដ្រាលី។

Uploaded image

សម្រាប់វគ្គ ៤ក្រុមចុងក្រោយ នៃ ASEAN U19 Boy’s Championship ឆ្នាំ២០២៦ ក្រុមជម្រើសជាតិ U19 កម្ពុជា និងត្រូវជួបក្រុម U19 ថៃ គ្រាដែលអូស្ដ្រាលី ក្នុងនាមក្រុមកំពូលតារាងពូលC នឹងត្រូវជួបក្រុមម្ចា់សផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ តាមរយៈនេះ សង្ឃឹមថា បងប្អូនអ្នកគាំទ្រ នឹងបន្ដគាំទ្រ និងលើកទឹកចិត្តដល់កីឡាករកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចបាននូវសមិទ្ធផល និងកំណត់ត្រាថ្មីៗបន្ថែមទៀត៕

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

5 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
241
Singapore
64
Germany
40
China
39
Brazil
20
France
16
Ireland
8
Hong Kong
8
The Netherlands
7
United Kingdom
7
South Korea
6
Japan
6
Cambodia
6
India
5
Sweden
4
Canada
4
Finland
3
Argentina
3
Philippines
3
Switzerland
3
Chile
2
Thailand
2
Czechia
2
Spain
2
Norway
2
Türkiye
2
Morocco
2
Bangladesh
2
Italy
2
Mexico
2
Kenya
2
Dominican Republic
1
Austria
1
Vietnam
1
សរុប
539
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.