Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ

Published on 11-06-2026 1296 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងរៀបចំការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ខេត្តព្រះសីហនុ ឆ្នាំ២០២៦ ក្រោមប្រធានបទ “លើកស្ទួយវិស័យទេសចរណ៍ឆ្នេរសមុទ្រកម្ពុជា”។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីលានតេជោ (ពយតាមូង) សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

Uploaded image

ការប្រកួតចែកចេញជា ២ ប្រភេទវិញ្ញាសា៖

១. ប្រភេទវិញ្ញាសាអាយុក្រោម ១៨ ឆ្នាំ (U18)៖ (សមាគមអាចចុះឈ្មោះដោយសេរី)

 - ផ្នែកបុរស៖ ៤នាក់ ទល់ ៤នាក់ (ទម្ងន់ ២៨០គីឡូក្រាម)

 - ផ្នែកនារី៖ ៤នាក់ ទល់ ៤នាក់ (ទម្ងន់ ២៤០គីឡូក្រាម)

២. ប្រភេទវិញ្ញាសាមិនកំណត់អាយុ (Open)៖ (មានកំណត់ចំនួនវិញ្ញាសាសម្រាប់សមាគម-ក្លឹប)

 - ផ្នែកបុរស៖ ១នាក់ ទល់ ១នាក់ (ទម្ងន់ ៧៥គីឡូក្រាម)

 - ផ្នែកនារី៖ ១នាក់ ទល់ ១នាក់ (ទម្ងន់ ៦៥គីឡូក្រាម)

 - ផ្នែកបុរស៖ ២នាក់ ទល់ ២នាក់ (ទម្ងន់ ១៥០គីឡូក្រាម)

 - ផ្នែកនារី៖ ២នាក់ ទល់ ២នាក់ (ទម្ងន់ ១៣០គីឡូក្រាម)

 - ផ្នែកបុរស៖ ៨នាក់ ទល់ ៨នាក់ (ទម្ងន់ ៦០០គីឡូក្រាម)

 - ផ្នែកចម្រុះបុរស-នារី៖ ៨នាក់ ទល់ ៨នាក់ (ទម្ងន់ ៥៦០គីឡូក្រាម)

លក្ខខណ្ឌចុះឈ្មោះវិញ្ញាសា Open៖ សមាគម-ក្លឹបនីមួយៗ មានសិទ្ធិចុះឈ្មោះផ្នែកបុរសបាន ២វិញ្ញាសា, ផ្នែកនារីបានទាំង ២វិញ្ញាសា និងផ្នែកចម្រុះបាន ១វិញ្ញាសា។

Uploaded image

 កាលបរិច្ឆេទ ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីល្ងាច។

 នៅទីស្នាក់ការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា (អគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាន់ទី៣)។

 ឯកសារតម្រូវ ពាក្យចូលរួមប្រកួត (០២ច្បាប់), កិច្ចសន្យា (០២ច្បាប់), បញ្ជីរាយនាមប្រតិភូ គ្រូបង្វឹក និងកីឡាករ (០២ច្បាប់), អាល់ប៊ុមរូបថត 4cm x 6cm (០២ច្បាប់) និងរូបថតបុគ្គលម្នាក់ៗ 4cm x 6cm (០២សន្លឹក)។

បញ្ជាក់៖ រាល់ការចំណាយលើការស្នាក់នៅ ហូបចុក និងធ្វើដំណើរ ជាបន្ទុករបស់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត សាមី។

Uploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
331
Singapore
59
Germany
46
Brazil
22
United Kingdom
17
Argentina
13
China
11
France
10
South Korea
9
Vietnam
7
Hong Kong
5
Bangladesh
5
Colombia
5
Sweden
5
Indonesia
5
Japan
4
The Netherlands
4
Cambodia
3
Russia
3
South Africa
3
Mexico
3
Chile
3
Malaysia
2
Finland
2
United Arab Emirates
2
India
2
Pakistan
2
Belgium
2
Spain
2
Paraguay
2
Israel
2
Venezuela
2
Andorra
2
Morocco
2
សរុប
615
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន