Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

៨០០នាក់ ចូលរួមអបអរសាទរខួបលើកទី១៣២ នៃ ទិវាអូឡាំពិក

Published on 29-06-2026 669 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២៦ បានប្រារព្ធអបអរសាទរខួបលើកទី ១៣២ នៃទិវាអូឡាំពិក ដើម្បីរម្លឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប ។

ទិវានេះបានធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពី អត្តពលិក សិស្សានុសិស្សជាច្រើនយ៉ាងផុសផុល ក្រោមមូលបទ «ក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុង LA ឆ្នាំ២០២៨» ជាមួយយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិច ដែលផ្តួចផ្តើមដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចបានប្រកាសជាផ្លូវការនាឱកាសព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦។
Uploaded imageក្នុងឱកាសប្រារព្ធទិវានេះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានរៀបចំវេទិកា អត្តពលិកជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចក្ខុវិស័យកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិកទីក្រុង LA ឆ្នាំ២០២៨ និងបំណិនអាជីពសម្រាប់អត្តពលិក» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស ជាច្រើនរូប ក្នុងនោះមាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក Benjamin Chiang អនុប្រធានបេសកកម្មស្តីទី នៃ ស្ថានទូតសហរដ្ឋអាមេរិក លោក Casey Barnett ទីប្រឹក្សាពិសេសផ្នែកគោលនយោបាយសាធារណៈ នៃ AmCham Cambodia ព្រមទាំងអត្តពលិកអូឡាំពិកផងដែរ។

នាឱកាសនោះ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងរំលេចថា ថ្ងៃនេះ គឺជាថ្ងៃពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា ក្នុងការប្រារព្វអបអរសាទរខួបលើកទី១៣២ នៃ ទិវាអូឡាំពិក ដើម្បីរម្លឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប (២៣ មិថុនា ១៨៩៤- ២៣ មិថុនា ២០២៦) ដែលផ្តួចផ្តើមដោយស្ថាបនិកជនជាតិបារាំង គឺលោក Pierre de Coubertin។
Uploaded imageទន្ទឹមជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានអំពាវនាវ ឱ្យក្មួយៗ សិស្សានុសិស្ស និង អត្តពលិកទាំងអស់ចូលរួមបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត” ដើម្បីទទួលបានសុខភាពល្អ ទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅ អភិវឌ្ឍ មូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់ មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ឱ្យដែរថា ក្នុងទិវាអបអរសាទរនេះមាន សិស្សានុសិស្ស កីឡាករ កីឡាការិនីជម្រើសជាតិ និងភាគីពាក់ព័ន្ធសរុប៨០០នាក់ ។ ឯកឧត្តម អគ្គលេខាធិការរង NOCC បានពន្យល់ថា មូលហេតុដែល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រើសយកមូលបទ ដោយដាក់ឈ្មោះថា «ចក្ខុវិស័យកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិកទីក្រុង LA ឆ្នាំ២០២៨នេះ ដើម្បីបំផុស ក៏ដូចជាជំរុញ ចលនាគាំទ្រសម្រាប់ក្រុមកីឡាកម្ពុជា ដែលមានប្រភេទកីឡាមួយចំនួន នឹងត្រូវត្រៀមលក្ខណៈទៅចូលរួមប្រកួតជម្រុះ ដើម្បីឈ្នះកៅអីចូលរួមកីឡាអូឡាំពិកទីក្រុង LA ឆ្នាំ២០២៨ ដែលរៀបចំដោយសហរដ្ឋអាមេរិក។ ឯកឧត្តម អះអាងថា តាមរយៈទិវានេះ ជាការបំផុសដល់ស្មារតី ប្រជាពលរដ្ឋកម្ពុជាមួយផងដែរ ឱ្យចូលរួមគាំទ្រជាថវិកាទោះតិចក្តីច្រើនក្តី ដល់ការហាត់ និងចេញទៅចូលរួមប្រកួតជម្រុះក្នុងនាមជា កីឡាករ ការិនីតំណាង ព្រះរាជាណាចក្រកម្ពុជា ដើម្បីឈ្នះកៅអីចូលរួមកីឡាពិភពលោកដ៏ធំមួយនេះ។
Uploaded imageបើតាមការបញ្ជាក់បន្ថែមពី ឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង បានឱ្យដឹងថា ប្រភេទកីឡារបស់កម្ពុជាដែលត្រៀមខ្លួនទៅចូលរួមប្រកួតជម្រុះដណ្តើមកៅអីចូលរួមប្រកួតកីឡាអូឡាំពិក នាសហរដ្ឋអាមេរិក ឆ្នាំ២០២៨ មានប្រមាណជា ៨ ប្រភេទកីឡា ដែលបច្ចុប្បនេះ កំពុងតែហ្វឹកហាត់ត្រៀមលក្ខណៈដើម្បីចូលរួមវគ្គជម្រុះ ដោយចាប់ពីឆ្នាំ ២០២៧ ឆ្នាំក្រោយនេះហើយ៕

Uploaded image

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

5 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
240
Singapore
64
Germany
40
China
39
Brazil
20
France
16
Ireland
8
Hong Kong
8
The Netherlands
7
United Kingdom
7
South Korea
6
Japan
6
Cambodia
6
India
5
Sweden
4
Canada
4
Finland
3
Argentina
3
Philippines
3
Switzerland
3
Chile
2
Thailand
2
Czechia
2
Spain
2
Norway
2
Türkiye
2
Morocco
2
Bangladesh
2
Italy
2
Mexico
2
Kenya
2
Dominican Republic
1
Austria
1
Vietnam
1
សរុប
538
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.