Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាករ កីឡាការិនីរាំកម្ពុជា១៨រូបទាំងទៅប្រកួតកីឡារាំជើងឯកអាស៊ី និងអាគ្នេយ៍នៅម៉ាឡេស៊ី

Published on 22-07-2026 1536 មើល

Facebook Twitter or X Instagram

កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន១៨រូបមានទាំងកម្រិតថ្នាល និងក្រុមធំបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិមរកតេជោ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឆ្ពោះទៅចូលរួមព្រឹត្តិការណ៍កីឡារាំជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែកក្កដា។

អ្នកស្រី ហង់ ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាមានប្រសាសន៍ថា ក្រៅតែពីវិញ្ញាសាជាគូ កម្ពុជាក៏នឹងប្រកួតវិញ្ញាសាឯកត្តជននារី ឬ Female Solo។ អ្នកស្រីបញ្ជាក់ថា នេះជាព្រឹត្តិការណ៍អន្តរជាតិដំបូងសម្រាប់កម្ពុជាក្នុងឆ្នាំ២០២៦។ ថ្នាក់ដឹកនាំដដែលសង្កត់ធ្ងន់ថា នៅដើមឆ្នាំ២០២៦ ព្រឹត្តិការណ៍កីឡារាំអន្តរជាតិក៏មានការប្រកួតដែរ តែមិនត្រូវនឹងកម្រិតអាយុអត្តពលិកកម្ពុជា ពោលសុទ្ធតែកម្រិតអាយុ៣០ឆ្នាំឡើង។ ចំណែកអត្តពលិកកម្ពុជាជាទូទៅមានអាយុ២០ឆ្នាំចុះក្រោម។
Uploaded imageទាក់ទងទៅនឹងការអាក់ខានការប្រកួតលក្ខណៈអន្តរជាតិរយៈពេលវែង អ្នកស្រី ហង់ ស៊ីម៉ន អះអាងថា មិនចោទជាបញ្ហាឡើយ ព្រោះកីឡាករ កីឡាការិនីទាំងអស់នៅតែបន្តការហ្វឹកហាត់យ៉ាងជាប់លាប់រៀងរាល់ថ្ងៃ មិនថា ថ្ងៃឈប់សម្រាក ដើម្បីបង្កើនគុណផលកាន់ខ្លាំងថែមទៀត។ ទន្ទឹមនឹងនេះ អ្នកស្រីអគ្គលេខាធិការក៏បង្ហើបពីប្រទេស ជាឧបសគ្គសម្រាប់កម្ពុជា ដែលមានហ្វីលីពីន និង វៀតណាម។ តែកន្លងមក កម្ពុជានៅតែអាចប្រជែងបានមេដាយជាហូរហែពីព្រឹត្តិការណ៍កីឡារាំជើងឯកអាស៊ី និងអាគ្នេយ៍។ ហេតុដូចនេះអ្នកស្រី ហង់ ស៊ីម៉ន អំពាវនាវសូមការគាំទ្រមហាជនដើម្បីជាកម្លាំងចិត្តបន្ថែមដល់អត្តពលិកទាំងអស់។
Uploaded imageជុំវិញការចូលរួមការប្រកួតនេះ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា មានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីផ្ដល់បទពិសោធដល់កីឡាករកីឡាការិនីកម្រិតថ្នាល និងជាឱកាសសម្រាប់កីឡាករ កីឡាការិនីក្រុមធំប្រជែងមេដាយបន្ថែមទៀតជូនជាតិមាតុភូមិ។ លោកជំទាវប្រមុខសហព័ន្ធជឿជាក់ថា កីឡាករ កីឡាការិនីទាំងអស់នឹងអាចប្រជែងបានមេដាយដោយជោគជ័យ ជាពិសេសក្រុមយុវជនថ្នាលក៏អាចដណ្ដើមបាន ព្រោះសុទ្ធតែជាអ្នកមានសមត្ថភាពល្អ។ ដូច្នេះនេះជាការត្រៀមយ៉ាងល្អសម្រាប់យុវជនកម្ពុជាឆ្ពោះទៅកាន់ការប្រកួតកម្រិតពិភពលោកនាពេលខាងមុខដែរ៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
290
Singapore
51
Germany
44
Brazil
20
United Kingdom
15
Argentina
10
China
9
France
8
Vietnam
7
Sweden
5
South Korea
5
Indonesia
4
Japan
4
Hong Kong
4
The Netherlands
4
Colombia
4
Bangladesh
4
Chile
3
Cambodia
3
Israel
2
Mexico
2
India
2
South Africa
2
Malaysia
2
Belgium
2
Spain
2
Finland
2
Paraguay
2
Andorra
2
Russia
2
Belarus
1
Italy
1
Portugal
1
Switzerland
1
សរុប
538
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន