Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

Published on 18-08-2026 1040 មើល

Facebook Twitter or X Instagram

ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការប្រកួតកីឡាហាប់គីដូជើងឯកអាស៊ី លើកទី៣ ឆ្នាំ២០២៦ នៅប្រទេសចិន ដោយដណ្តើមបានមេដាយសរុបចំនួន ៣៥គ្រឿង រួមមាន មេដាយមាស ១២ ប្រាក់ ៩ និងសំរឹទ្ធ ១៤ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសហព័ន្ធ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងជួយជ្រោមជ្រែងដល់ការអភិវឌ្ឍវិស័យហាប់គីដូនៅកម្ពុជា។

Uploaded image

លោក គង់ ចាន់ធីណា បានលើកឡើងថា ភាពជោគជ័យនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រួសារហាប់គីដូកម្ពុជា ដែលបានចូលរួមចំណែកធ្វើឱ្យវិស័យកីឡាមួយនេះមានការរីកចម្រើនជាបន្តបន្ទាប់ និងអាចចេញទៅចូលរួមប្រកួតលើឆាកអន្តរជាតិបានរហូតដល់ ៣លើក។


ជាពិសេស លោកបានថ្លែងអំណរគុណដល់គ្រូបង្វឹក កីឡាករ កីឡាការិនី និងអាណាព្យាបាល ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមគាំទ្រដល់ការចេញទៅប្រកួតអន្តរជាតិនាពេលកន្លងមក និងក្នុងការប្រកួតជើងឯកអាស៊ីលើកនេះ។

Uploaded image

លោកបានបញ្ជាក់ថា ការចេញទៅប្រកួតជើងឯកអាស៊ីនៅប្រទេសចិនលើកនេះ ត្រូវចំណាយថវិកាជាង ១៥,០០០ដុល្លារអាមេរិក ដែលក្នុងនោះគ្រូបង្វឹក កីឡាករ កីឡាការិនី និងអាណាព្យាបាល បានចូលរួមជួយឧបត្ថម្ភទៅតាមលទ្ធភាព ដោយបង្ហាញពីស្មារតីសាមគ្គី និងការរួមចំណែកដ៏សំខាន់ក្នុងការជួយសហព័ន្ធឱ្យអាចបំពេញបេសកកម្មអន្តរជាតិបានដោយជោគជ័យ។


លោក គង់ ចាន់ធីណា ក៏បានឱ្យដឹងផងដែរថា តាមអនុសាសន៍របស់ឯកឧត្តមអគ្គនាយក ប្រសិនបើកម្មវិធីប្រកួតរបស់សហព័ន្ធស្របតាមលក្ខន្តិក និងបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា នោះសហព័ន្ធនឹងអាចទទួលបានការឧបត្ថម្ភពីក្រសួង ដូចទៅនឹងសហព័ន្ធកីឡាដទៃទៀតផងដែរ។

Uploaded image

ជាមួយគ្នានេះ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ ដែលបានដឹកនាំប្រតិភូ និងម្ចាស់ឧបត្ថម្ភទៅទទួលស្វាគមន៍ក្រុមកីឡាហាប់គីដូកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីព្រលប់ថ្ងៃចន្ទ បានសម្តែងក្តីរីករាយ និងមោទនភាពចំពោះសមិទ្ធផលដែលក្រុមកីឡាករ កីឡាការិនីកម្ពុជាសម្រេចបាន។


លោក គួច ហុងជៀក បានចាត់ទុកលទ្ធផលដ៏ល្អប្រសើរនេះថា ជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងកីឡាករ កីឡាការិនី ហើយជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា ហាប់គីដូកម្ពុជាកំពុងចាប់ផ្តើមបង្ហាញសក្តានុពល និងមានពន្លឺកាន់តែច្បាស់លាស់លើឆាកកីឡាអន្តរជាតិ។

Uploaded image

ជ័យជម្នះដោយដណ្តើមបានមេដាយសរុប ៣៥គ្រឿងនៅជើងឯកអាស៊ី លើកទី៣ ឆ្នាំ២០២៦ នេះ មិនត្រឹមតែជាសមិទ្ធផលដ៏មានមោទនភាពសម្រាប់ក្រុមកីឡាហាប់គីដូកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់សហព័ន្ធ ក្នុងការបន្តពង្រឹងការអភិវឌ្ឍធនធានកីឡាករ និងត្រៀមខ្លួនសម្រាប់ការប្រកួតលើឆាកអន្តរជាតិនាពេលអនាគត។

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

4 ថ្ងៃមុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

MC Smile ៖ Dragon the Golden Ring ជាវេទិកាសម្រួចសមត្ថភាព និងបណ្តុះធនធានប្រដាល់សក...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
219
Singapore
58
Germany
39
China
38
Brazil
19
France
14
Ireland
8
Hong Kong
8
The Netherlands
7
United Kingdom
7
Japan
6
South Korea
6
Sweden
4
Canada
4
Switzerland
3
India
3
Argentina
3
Cambodia
3
Philippines
2
Czechia
2
Italy
2
Chile
2
Morocco
2
Spain
2
Norway
2
Finland
2
Türkiye
2
Bangladesh
2
Kenya
2
Mexico
2
Lithuania
1
Dominican Republic
1
Belgium
1
Vietnam
1
សរុប
496
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.