Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រវត្តិបេសកកម្ម និងចំនួនមេដាយកីឡាអាស៊ីរបស់កម្ពុជា គិតពីឆ្នាំ១៩៥១ដល់បច្ចុប្បន្ន

Published on 08-09-2026 1061 មើល

Facebook Twitter or X Instagram

​គិតចាប់តាំងពីឆ្នាំ ១៩៥១ រហូតមកដល់ឆ្នាំ ២០២៦ នេះ កម្ពុជាបានដណ្ដើមបានមេដាយសរុបចំនួន ១០ គ្រឿង ពីព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ក្នុងនោះរួមមាន៖ មេដាយមាស ៣ គ្រឿង, មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង។

​សមិទ្ធផលមេដាយទាំងនេះត្រូវ​បាន​បែងចែកជា ២ ដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ៗ៖

​១. ដំណាក់កាលដំបូង

(១៩៥១-១៩៧០)៖ ទទួលបានមេដាយសរុប ៥ គ្រឿង (ប្រាក់ ២ និងសំរិទ្ធ ៣)
​ការប្រកួតលើកទី៤ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី (ឆ្នាំ ១៩៦២)៖ ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង ដោយកីឡាករ យូ ជីនហុង លើប្រភេទកីឡាប្រដាល់សកល (ទម្ងន់ ៦០ គីឡូក្រាម)។
Uploaded image


​ការប្រកួតលើកទី៦ នៅទីក្រុងបាងកក ប្រទេសថៃ (ឆ្នាំ ១៩៧០)៖ ទទួលបានមេដាយសរុប ៤ គ្រឿង (ប្រាក់ ២ និងសំរិទ្ធ ២)

​កីឡាករ ខៀវ សឿន៖ មេដាយប្រាក់ លើប្រភេទកីឡាប្រដាល់សកល (ទម្ងន់ ៦៣.៥ គីឡូក្រាម)

​កីឡាករ ឡុង សាវឿន៖ មេដាយប្រាក់ លើប្រភេទកីឡាប្រដាល់សកល (ទម្ងន់ ៦៧ គីឡូក្រាម)

​កីឡាករ ផាត់ សំអុន៖ មេដាយសំរិទ្ធ លើប្រភេទកីឡាហែលទឹក (វិញ្ញាសាហែលមេអំបៅ ចម្ងាយ ១០០ ម៉ែត្រ)

​ក្រុមហែលទឹក (កីឡាករ ទៀត គឹមហេង, ទៀង សុខ, ផាក សំណាង និង តាន់ ប៊ុនថៃ)៖ មេដាយសំរិទ្ធ លើវិញ្ញាសាហែលសេរី 4x100m
Uploaded image
​២. ដំណាក់កាលទំនើប

(២០០២-២០២៦)៖ ទទួលបានមេដាយសរុប ៥ គ្រឿង (មាស ៣ និងសំរិទ្ធ ២)
​ការប្រកួតលើកទី១៤ (Busan, កូរ៉េខាងត្បូង ឆ្នាំ ២០០២), លើកទី១៥ (Doha, កាតារ ឆ្នាំ ២០០៦) និងលើកទី១៦

(Guangzhou, ចិន ឆ្នាំ ២០១០)៖ កម្ពុជាមិនទទួលបានមេដាយនោះឡើយ។

​ការប្រកួតលើកទី១៧ នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង (ឆ្នាំ ២០១៤)៖ ទទួលបានមេដាយមាស ១ គ្រឿង ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ដោយកីឡាការិនី ស៊ន សៀវម៉ី លើប្រភេទកីឡាតេក្វាន់ដូ (WT)។
Uploaded image

​ការប្រកួតលើកទី១៨ នៅទីក្រុង Jakarta & Palembang ប្រទេសឥណ្ឌូនេស៊ី (ឆ្នាំ ២០១៨)៖ ទទួលបានមេដាយសរុប ៣ គ្រឿង (មាស ២ និងសំរិទ្ធ ១)

​កីឡាការិនី ខាន់ ជេសា៖ មេដាយមាស លើប្រភេទកីឡាជឺជីតស៊ូ (ទម្ងន់ ៤៩ គីឡូក្រាម)

​កីឡាករ សាលី អូមើត៖ មេដាយមាស លើប្រភេទកីឡាម៉ូតូទឹក (វិញ្ញាសា Ski Modified)

​កីឡាករ សាលី អូមើត៖ មេដាយសំរិទ្ធ លើប្រភេទកីឡាម៉ូតូទឹក (វិញ្ញាសា Runabout 1100 Stock)

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
286
Singapore
51
Germany
44
Brazil
20
United Kingdom
15
Argentina
10
China
9
France
8
Vietnam
7
Sweden
5
South Korea
5
Indonesia
4
Japan
4
Hong Kong
4
The Netherlands
4
Colombia
4
Bangladesh
4
Chile
3
Cambodia
3
Israel
2
Mexico
2
India
2
South Africa
2
Malaysia
2
Belgium
2
Spain
2
Finland
2
Paraguay
2
Andorra
2
Russia
2
Belarus
1
Italy
1
Portugal
1
Switzerland
1
សរុប
534
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន