Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC ចុះ MoU ជាមួយក្រុមហ៊ុន ញូ-ធី-រីច ចំពោះដំណើរឆ្ពោះទៅអូឡាំពិក LA 2028

Published on 16-09-2026 1735 មើល

Facebook Twitter or X Instagram

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រុមហ៊ុន ញូ-ធី-រីច បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់ការរៀបចំយុទ្ធនាការកៀរគរថវិកា «ក្រុមអត្តពលិកអូឡាំពិកកម្ពុជា» ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៨ នៅក្រុង Los Angeles (LA 2028 Olympics)។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុមហ៊ុន ញូ-ធី-រីច សាខាសែនសុខ។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុក ញូ-ធី-រីច ជាក្រុមហ៊ុនគំរូមួយដែលបានឈានជើងមកចូលរួមគាំទ្រដល់ដំណើរឆ្ពោះទៅអូឡាំពិក LA 2028។ 

ឯកឧត្ដមអគ្គលេខាធិការសង្កត់ធ្ងន់ថា “៖ ការលះបង់នេះមិនមែនដើម្បីលាភសការៈឡើយ តែដើម្បីមោទនភាពជាតិ។ អត្តពលិកកម្ពុជាហ៊ានប្តូរញើសឈាមហ្វឹកហាត់ គឺដើម្បីកិត្តិយសប្រទេសជាតិសុទ្ធសាធ។ យើងមានសុបិនរួមគ្នាមួយ គឺការបំបែកកំណត់ត្រាដណ្តើមមេដាយអូឡាំពិកដំបូងជូនកម្ពុជា។ ក្នុងកីឡាលំដាប់ពិភពលោកមួយនេះ យើងមិនដែលឈ្នះមេដាយសោះឡើយ ហើយភាពកម្រនេះហើយ ដែលធ្វើឱ្យមេដាយមួយនេះមានតម្លៃជាប្រវត្តិសាស្ត្រ។

Uploaded image

ក្នុងនាមក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភគាំទ្រពីវិស័យឯកជន។ កិច្ចសហការ និងឆន្ទៈដ៏បរិសុទ្ធរបស់បណ្តាក្រុមហ៊ុនទាំងអស់ គឺជាគំរូដ៏ឆ្នើមក្នុងការជ្រោមជ្រែងកីឡាករ-កីឡាការិនីកម្ពុជា ឱ្យមានកម្លាំងចិត្តបោះជំហានបង្កើតប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យនាថ្ងៃអនាគត។

Uploaded image

ជាមួយគ្នានេះ លោក ហាន សីហា ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក ក្រុមហ៊ុន ញូ-ធី-រីច ឯ.ក 

មានប្រសាសន៍ថា "ក្នុងនាមក្រុមប្រឹក្សាភិបាល និងគ្រួសារ ញូ-ធី-រីច ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍ ឯកឧត្តម និងភ្ញៀវកិត្តិយសទាំងអស់ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានាថ្ងៃនេះ។

Uploaded image

លោកប្រធានក្រុមប្រឹក្សាភិបាលដដែលបន្តថា កិច្ចព្រមព្រៀងរវាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ញូ-ធី-រីច ក្រោមប្រធានបទ «រួមគ្នាគាំទ្រអត្តពលិកកម្ពុជា បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ» គឺជាជំហានដ៏មានអត្ថន័យនៃការរួមកម្លាំងរវាងស្ថាប័នជាតិ និងវិស័យឯកជន ដើម្បីជួយជំរុញកីឡាករ-កីឡាការិនីជម្រើសជាតិ ដណ្តើមបានមេដាយអូឡាំពិកដំបូងជូនមាតុភូមិ។

ការចូលរួមក្នុងយុទ្ធនាការកៀរគរថវិកា «ក្រុមកីឡាអូឡាំពិកកម្ពុជា» ឆ្ពោះទៅ LA 2028 មិនត្រឹមតែជាកិច្ចសហប្រតិបត្តិការអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវសង្គម ភាពជាដៃគូស្មោះស្ម័គ្រ និងមោទនភាពជាតិដ៏ខ្ពង់ខ្ពស់៕"

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
288
Singapore
51
Germany
44
Brazil
20
United Kingdom
15
Argentina
10
China
9
France
8
Vietnam
7
Sweden
5
South Korea
5
Indonesia
4
Japan
4
Hong Kong
4
The Netherlands
4
Colombia
4
Bangladesh
4
Chile
3
Cambodia
3
Israel
2
Mexico
2
India
2
South Africa
2
Malaysia
2
Belgium
2
Spain
2
Finland
2
Paraguay
2
Andorra
2
Russia
2
Belarus
1
Italy
1
Portugal
1
Switzerland
1
សរុប
536
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន