Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រដាល់សកលកម្ពុជា ចុះ MOU រយៈពេល ២ឆ្នាំ ជាមួយ BRICS HOUSE CAMBODIA ពង្រឹងការប្រកួតកម្រិតអាជីព និងឆ្ពោះទៅអូឡាំពិក

Published on 17-09-2026 1845 មើល

Facebook Twitter or X Instagram

​សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និង BRICS HOUSE CAMBODIA បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការលើភាពជាដៃគូអភិវឌ្ឍកីឡាប្រដាល់សកលអាជីព រយៈពេល ២ឆ្នាំ 

នារសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

Uploaded image

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងលោក VLADIMIR PALANCICA ប្រធាន BRICS HOUSE CAMBODIA ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស អត្តពលិក និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។


​ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានថ្លែងថា កិច្ចសហប្រតិបត្តិការនេះគឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់សហព័ន្ធក្នុងអាណត្តិទី៨ ក្នុងការកែទម្រង់ការប្រកួតប្រដាល់សកលអាជីពឱ្យស្របតាមបទប្បញ្ញត្តិ និងស្តង់ដាបច្ចេកទេសអន្តរជាតិ។ កន្លងមក សហព័ន្ធក៏បានសហការជាមួយក្រុមហ៊ុន វឌ្ឍនៈ គ្រុប រៀបចំកម្មវិធីប្រកួត “DRAGON | THE GOLDEN RING” រហូតទទួលបានការទទួលស្គាល់ជាផ្លូវការពីស្ថាប័ន BOXREC ដែលជាស្ថាប័នកត់ត្រា និងចាត់ថ្នាក់ប្រដាល់អាជីពដ៏ធំបំផុតលើពិភពលោក។

Uploaded image

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ភាពជាដៃគូប្រវត្តិសាស្ត្រនេះនឹងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីអាជីពក្នុងការបង្កើនសមត្ថភាព រកប្រាក់ចំណូល និងពង្រឹងគុណផលក្រុមជម្រើសជាតិ។ ទិសដៅធំរបស់សហព័ន្ធ គឺការនាំយកកីឡាប្រដាល់សកលកម្ពុជាត្រឡប់ទៅចូលរួមការប្រកួតកីឡាអូឡាំពិកសាជាថ្មី បន្ទាប់ពីធ្លាប់បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យកាលពីឆ្នាំ១៩៦៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

Uploaded image

​ក្នុងឱកាសនោះ ឯកឧត្តមប្រធានសហព័ន្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Vladimir Palancica ចំពោះការឧបត្ថម្ភគាំទ្រនាពេលកន្លងមក ព្រមទាំងបានអំពាវនាវដល់សាធារណជន ក្រុមហ៊ុនសប្បុរសជន និងបណ្តាញសារព័ត៌មានទូរទស្សន៍នានា ឱ្យបន្តចូលរួមគាំទ្រវិស័យប្រដាល់សកលកម្ពុជា ដើម្បីរួមគ្នាសំរេចចក្ខុវិស័យអូឡាំពិកនាពេលអនាគត។

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
288
Singapore
51
Germany
44
Brazil
20
United Kingdom
15
Argentina
10
China
9
France
8
Vietnam
7
Sweden
5
South Korea
5
Indonesia
4
Japan
4
Hong Kong
4
The Netherlands
4
Colombia
4
Bangladesh
4
Chile
3
Cambodia
3
Israel
2
Mexico
2
India
2
South Africa
2
Malaysia
2
Belgium
2
Spain
2
Finland
2
Paraguay
2
Andorra
2
Russia
2
Belarus
1
Italy
1
Portugal
1
Switzerland
1
សរុប
536
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន