Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រសួងអប់រំកោះប្រជុំលម្អិតពីការជ្រើសរើសអត្តពលិកទៅស៊ីហ្គេមនៅថៃ

Published on 18-07-2025 403 មើល

Facebook Twitter or X Instagram

នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា នេះ ក្រសួងអប់រំ យុវជន និងកីឡា បានកោះហៅសហព័ន្ធជាតិទាំង៣៧ មកប្រជុំលម្អិត ពីការជ្រើសរើស កីឡាករ កីឡាការិនី ត្រៀមស៊ីហ្គេម ២០២៥ ចុងឆ្នាំនេះ នៅប្រទេសថៃ។ ខណៈការជ្រើសរើស គឺផ្ដោតលើសមត្ថភាព និងលទ្ធផលដែលទទួលបានពីលើកមុន និងលទ្ធភាពដែលអាចឆ្ពោះទៅរកបាន មេដាយ ក្នុងការប្រកួតនាពេលខាងមុខ ហើយ គណៈកម្មការជំរុញឱ្យ អត្តពលិក បន្តការប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត។


Uploaded image


រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ក្រោយចប់កិច្ចប្រជុំថា៖ សហព័ន្ធទាំង ៣៧ ដែលមានអត្តពលិកខ្លួនចូលរួម នឹងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយរង់ចាំស្ដាប់ការណែនាំពី ក្រសួងអប់រំ យុវជន និង កីឡា ពីស្ថានភាពផ្សេងៗដែលពាក់ព័ន្ធ និងការណែនាំពី រាជរដ្ឋាភិបាល ប្រសិនបើមានបញ្ហាអ្វីដែលអាចកើតឡើង។


Uploaded image


ប៉ុន្តែដោយឡែកសម្រាប់ដំណើរការរដ្ឋបាល ទាំងលើការចុះឈ្មោះជាដើម កំពុងដំណើរការធម្មតា មិនមានភាពរអាក់រអួលឡើយ។ អ្វីដែលត្រូវធ្វើដែរនោះ គឺរក្សាសភាពការណ៍ និងទំនាក់ទំនងឱ្យបានធម្មតាដើម្បីចូលរួមមានភាពកក់ក្ដៅ។


ឯកឧត្ដម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់បន្ថែមទៀតថា អត្តពលិក ដែលមានសមត្ថភាពល្អគឺជាក្ដីរំពឹង ក្នុងការដណ្ដើមបានមេដាយ គឺជាជម្រើសអាទិភាពសម្រាប់ ការជ្រើសរើសទៅស៊ីហ្គេម។ ដូច្នេះ ឯកឧត្ដម ជំរុញអោយ កីឡាករ កីឡាការិនី ត្រូវប្រឹងប្រែងឱ្យបានខ្លាំងព្រោះអ្នកធ្លាប់បានមេដាយសំរឹទ្ធ យ៉ាងហោចណាស់ត្រូវព្យាយាមឱ្យបាន មេដាយប្រាក់ និងអ្នកធ្លាប់បាន មេដាយប្រាក់ ត្រូវព្យាយាមឱ្យបាន មេដាយមាស៕


Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
561
Singapore
111
Germany
62
United Kingdom
38
Brazil
31
China
19
Argentina
17
Hong Kong
14
France
13
South Korea
11
Colombia
10
Vietnam
9
Cambodia
9
The Netherlands
8
Japan
8
Sweden
7
Belgium
7
Indonesia
6
Bangladesh
6
South Africa
5
Malaysia
5
India
4
Finland
4
Pakistan
4
Andorra
3
Venezuela
3
Russia
3
Morocco
3
Mexico
3
Chile
3
Israel
3
Italy
2
Kenya
2
Paraguay
2
សរុប
1035
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន