Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្បាច់គុនបុរាណខ្មែរមួយចំនួនអាចមានទំនាក់ទំនងនឹងក្បាច់គុនចិន

Published on 15-08-2025 425 មើល

Facebook Twitter or X Instagram

នៅរសៀលថ្ងៃព្រសហ្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ នាសាលប្រជុំតុមូល 

នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមជំនុំសិក្សាស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនបុរាណដូនតាខ្មែរ បានទទួលប្រតិភូសមាគម មូលនិធិសន្តិភាព និងការអភិវឌ្ឍចិន ដើម្បីរៀបចំការជំនុំផ្ដោតលើទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាង កម្ពុជា ចិន។

Uploaded image


ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ និងជាប្រធានអនុគណៈកម្មការប្រតិបត្តិ នៃគណៈកម្មការស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ  មានប្រសាសន៍ថា សារៈសំខាន់នៃកិច្ចប្រជុំនេះ គឺក្រុមជំនុំសិក្សាស្រាវជ្រាវកំពុងស្វែងរកចំណុចពិសេសមួយ  ថាតើយុទ្ធគុនខ្មែរតាំងពីសម័យអង្គរ មានពាក់ព័ន្ធអ្វីទៅនឹងក្បាច់គុនចិន ឬទេ។


ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា "៖ នេះជាចំណុចដែលជាសំណួរ ហើយសំណួរនេះយើងចង់បានពីមិត្តចិន ពីអ្នកស្រាវជ្រាវ ជាពិសេសប្រធានសមាគមមិត្តភាពកម្ពុជាចិន ឯកឧត្ដម ជា មុនីរិទ្ធិ ដែលគាត់បានធ្វើ បទបង្ហាញមួយចំនួន ដែលយើងអាចទាញយកទឡ្ហីករណ៍សម្រាប់ការស្រាវជ្រាវ។ ក្បាច់គុនរបស់ ចិន ក្នុងឯកសារផ្សេងៗ របស់ប្រវត្តិសាស្ត្រខ្មែរយើងក៏មានការនិយាយថា យើងមានក្បាច់គុនជាច្រើន ដូចជា ល្បុក្កតោ ស្រងែពែន ខ្លាក្រាប ហើយក៏មានពាក្យក្បាច់គុនចិន នៅក្នុងក្បាច់គុនខ្មែរដែរ។ ដូច្នេះយើងស្វែងរកប្រភពហ្នឹង ដើម្បីទាញយកសេចក្ដីសន្និដ្ឋាន បែបវិទ្យាសាស្ត្រ មានលក្ខណៈយោងត្រឹមត្រូវ។ អ៊ីចឹងយើងឃើញថា អ្វីដែលជាការទាក់ទាញបំផុតរបស់ក្រុមការងារយើង គឺយើងទទួលបានចំណុចពិសេសៗជាច្រើន។ 

ជាក់ស្ដែង កាលណាមានការផ្លាស់ប្ដូរយោធា ឬកងទ័ពគ្នានៅសម័យអង្គរ រវាងចិន និងខ្មែរ ប្រាកដថា អាចមានការផ្លាស់ប្ដូរក្បាច់គុនគ្នាហើយ មិនអត់ទេ។ ដូច្នេះអ្វីដែលសមាគមមិត្តភាពកម្ពុជា ចិន បានមកដល់ទីនេះ គឺនឹងខិតខំប្រឹងប្រែងជួយដល់ក្រុមជំនុំ របស់យើង ដើម្បីស្វែងរកធាតុសមស្របទៅនឹងអ្វីដែលយើងចង់បាន។ សាស្ត្រាចារ្យរបស់យើងក៏ទទួលស្គាល់ថា មានទំនាក់ទំនងហ្នឹងហើយ។"


ឯកឧត្ដម វ៉ាត់ ចំរើន បានបន្ថែមថា គណៈកម្មការនឹងស្វែងរកបន្ថែមទៀត ថាតើនឹងមានទំនាក់ទំនងលើសពីនេះទៀតទេ រវាងក្បាច់គុនខ្មែរ និងចិន តាំងពីមុនសម័យអង្គរ និងតាំងពីសម័យចេនឡាជាដើម ដើម្បីស្វែងរកសេចក្ដីសន្និដ្ឋានរួមឱ្យគម្ពីរក្បាច់បុរាណខ្មែរ មានលក្ខណៈគ្រប់គ្រាន់ទាំងបែបវិទ្យាសាស្ត្រ និងវប្បធម៌ អរិយធម៌ពិសេសក្នុងទំនាក់ទំនងកម្ពុជាចិន៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
526
Singapore
103
Germany
59
United Kingdom
36
Brazil
31
Argentina
17
China
17
Hong Kong
14
France
13
South Korea
11
Colombia
10
Vietnam
9
Japan
8
The Netherlands
8
Sweden
7
Cambodia
7
Belgium
7
Indonesia
6
Bangladesh
6
South Africa
5
Malaysia
5
India
4
Finland
4
Andorra
3
Mexico
3
Chile
3
Pakistan
3
Russia
3
Morocco
3
Venezuela
3
Norway
2
Paraguay
2
Uzbekistan
2
Kenya
2
សរុប
977
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន