Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ជំនួយពី IOC និង OCA សម្រាប់អ្នកភៀសសឹកបានទៅដល់ស្រុកស្រីស្នំហើយនៅព្រឹកនេះ

Published on 27-12-2025 778 មើល

Facebook Twitter or X Instagram

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាតំណាង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំក្រុមការងារធ្វើដំណើរទៅដល់ស្រុកស្រីស្នំ ខេត្តសៀមរាប វេលាម៉ោង ៨ ព្រឹកថ្ងៃសៅរ៍ ទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ ដើម្បីជញ្ជូនស្បៀងអាហារ សម្ភារបរិក្ខាពេទ្យ និងសម្ភារៈប្រើប្រាស់ក្រោមជំនួយ មនុស្សធម៌ចលនាអូឡាំពិក ជូនដល់  រដ្ឋបាល ខេត្តឧត្តរមានជ័យ ដើម្បីជួយបន្តដល់អ្នកភៀសសឹក។

Uploaded image

បើតាមការបញ្ជាក់ពី  ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំណោយប្រជាជនភៀសសឹករបស់ អូឡាំពិក (Olympic Refugees Foundations) ជាគម្រោងពិសេសមួយរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដោយស្ថាប័នអន្តរជាតិទាំងពីរនេះ បានពិនិត្យលើហេតុផលច្បាស់លាស់ណាស់ ដោយមិនមែនចេះតែផ្តល់ជូននោះទេ មុននឹងសម្រេចចិត្តផ្តល់ជូនអំណោយសប្បុរសធម៌មកដល់កម្ពុជា។

Uploaded image

ការផ្តល់ជូននូវអំណោយជនភៀសសឹករបស់ IOC និង OCA នេះត្រូវបានធ្វើឡើងក្នុងស្មារតីស្របតាមគោលការណ៍ ដោយបានចុះ MOU ជាមួយអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសសឹក (UNHCR) សម្រាប់ប្រទេសណាដែលមានសង្គ្រាម ឬគ្រោះមហន្តរាយធំៗផ្សេងៗទៀត ក្នុងគោលបំណងរួមចំណែកជាមួយ អង្គការសហប្រជាជាតិ ដើម្បីសម្រាលបន្ទុកទុក្ខលំបាក និងបន្តលើកទឹកចិត្តឱ្យជនភៀសសឹក យុវជន និងកុមារមានសិទ្ធិរស់មានមានជីវិត មានឱកាសសិក្សារៀនសូត្រ ព្រមទាំងមានឱកាសលេងកីឡាផងដែរ៕

Uploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

5 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
314
Singapore
77
China
52
Germany
43
Brazil
24
France
21
Ireland
8
Hong Kong
8
United Kingdom
7
The Netherlands
7
South Korea
7
India
7
Cambodia
7
Sweden
6
Canada
6
Japan
6
Philippines
3
Argentina
3
Morocco
3
Switzerland
3
Kenya
3
Türkiye
3
Finland
3
Spain
3
Czechia
2
Chile
2
Kazakhstan
2
Belgium
2
Thailand
2
Italy
2
Jamaica
2
Mexico
2
Bangladesh
2
Norway
2
សរុប
670
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.