Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អតីតកីឡាការិនីកីឡាចំបាប់ នី សំណាងនិយាយថា កីឡាថ្នាលមានភាពវៃឆ្លាតខ្លាំងចេះប្រើបច្ចេកទេសជាងប្រើកម្លាំង

Published on 08-01-2026 1665 មើល

Facebook Twitter or X Instagram

Readអតីត កីឡាការិនីកីឡាចំបាប់ ដែលជាម្ចាស់មេដាយមាសកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៣ និ សំណាង ដែលបានចូលនិវត្តលាឈប់ពីអាជីពជាកីឡាការិនីចំបាប់តំណាងជាតិអស់រយៈពេលជាច្រើនឆ្នាំ បានកើតសរសើរ ដល់ភាពវៃឆ្លាតរបស់កីឡាករកីឡាការិនីថ្នាលវ័យក្មេងនាពេលបច្ចុប្បន្ន គឺបានប្រើប្រាស់បច្ចេកទេសជាមូលដ្ឋានក្នុងពេលប្រកួតជាជាងប្រើប្រាស់កម្លាំងដើម្បីយកជ័យជម្នះលើគូប្រកួត។


កីឡាការិនី និ សំណាង បានថ្លែង លើកឡើងដូច្នោះ គ្រាដែលនាង ចូលរួមទស្សនាការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិ។

Uploaded image

នាងថា ការប្រើប្រាស់បច្ចេកទេសបូករួមជាមួយកម្លាំងគឺមានប្រសិទ្ធភាពខ្ពស់ជាងយើងប្រើប្រាស់តែកម្លាំងសុទ្ធ មានន័យថា ការប្រើប្រាស់បច្ចេកទេសខ្លាំង និងកម្លាំងរួមផ្សំជាភាពវៃឆ្លាតមួយ គឺភាគរយឈ្នះមានច្រើនសម្រាប់ការប្រកួត។

Uploaded image

នាង បានរំលឹកថា កាលពីនាងនូវហ្វឹកហាត់ជាកីឡាការិនីនូវឡើយប្រកួតម្តងៗភាគច្រើនប្រើប្រាស់កម្លាំងកាយខ្លាំង ដោយបានប្រើប្រាស់បច្ចេកទេសតិចតួច ដ្បិតកាលនោះ មិនមានអ្វីដែលជាឧបករណ៍ទំនើបកម្មដែលអាចសិក្សាស្វែងរកនូវបច្ចេកទេសថ្មីៗដូចសម័យបច្ចុប្បន្ននោះទេ ពោលមានតែហ្វឹកហាត់តាមបច្ចេកទេសគ្រូបានប្រាប់តែប៉ុណ្ណោះ។

Uploaded image

និ សំណាង បានមើលឃើញពីកម្រិតសមត្ថភាពកីឡាករកីឡាការិនីថ្នាលនាពេលបច្ចុប្បន្ន នាងជាអត្តីតកីឡាការិនី សង្ឈឹម ជឿជាក់ថា កីឡាចំបាប់របស់កម្ពុជានឹងរីកចម្រើនសនិងមានសក្កានុពលអាចឈានទៅដណ្តើមបានមេដាយជូនជាតិពីការប្រកួតអន្តរជាតិធំៗតាមផែនការគ្រោងទុករបស់សហព័ន្ធកីឡាចំបាប់ដូចជាកីឡាយុវជនអាស៊ី និងអូឡាំពិកជាដើម។

Uploaded image

អតីតកីឡាការិនីចមបាប់ម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមរូបនេះ នាងបានសម្រេចចិត្តលាឈប់ពីកីឡាចំបាប់នៅក្នុងចន្លោះឆ្នាំ២០១៩ ដោយនាងបានសម្រេចចិត្តកសាងគ្រួសារ ហើយ បច្ចុប្បន្ន នាងបានបង្កើតបានកូនស្រីមួយមានអាយុ៦ឆ្នាំជាចំណងដៃ ហើយ ក៏បានក្របខណ្ឌជាមន្រ្តីរាជការមួយរូបបំរើការងារជាមន្រ្តីក្នុងក្រសួងអប់រំយុវជននិងកីឡាបំរើរការងារនៅក្នុងពហុកីឡដ្ឋានជាតិ ។ក្រៅពីការងារក្នុងក្របខណ្ឌរដ្ឋ នាងក៏ជាអ្នកគ្រូបង្ហាត់ប្រាណមួយរូបជួយផ្នែកវិស័យសុខភាព នៅខាងក្រៅផងដែរ។

Uploaded image

សូមរំលឹកថា អតីតកីឡាការិនី កីឡាចំបាប់ និ សំណាង ជាអ្នកខេត្ត បាត់ដំបង នាងចាប់ផ្តើមចូលរួមហ្វឹកហាត់ជាកីឡាការិនីចំបាប់នៅក្នុងអាយុ១៧ឆ្នាំ នាងចាប់ផ្តើមទទួលបានមេដាយកម្រិតខ្ពស់ជូនជាតិក្នុងឆ្នាំ២០១៣ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៥ឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍អេស៊ានប៊ីចហ្គេម នៅប្រទេសថៃ និងឆ្នាំ២០២៣ឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ព្រីស៊ីហ្គេម មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម៕

Uploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
429
Singapore
82
Germany
53
United Kingdom
30
Brazil
25
Argentina
16
China
14
South Korea
11
France
11
Hong Kong
10
Colombia
10
Vietnam
8
The Netherlands
7
Bangladesh
6
Sweden
5
Indonesia
5
Japan
5
Cambodia
5
South Africa
4
Finland
4
Chile
3
Andorra
3
Russia
3
Morocco
3
Mexico
3
Belgium
3
Venezuela
2
Canada
2
Pakistan
2
India
2
Israel
2
Malaysia
2
Paraguay
2
United Arab Emirates
2
សរុប
798
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន