Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាករ-កីឡាការិនីកើនសិទ្ធផលជាងមុន ក្នុងការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិឆ្នាំនេះ

Published on 09-02-2026 1306 មើល

Facebook Twitter or X Instagram

កីឡាករ-កីឡាការិនីចូលរួមការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ មានការកើនឡើងសិទ្ធផលគួរឲ្យកត់សម្គាល់ ក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែកុម្ភៈ ឆ្នាំ២០២៦។ 


នេះបើតាមការបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្រោយពិធីបិទការប្រកួតប្រចាំឆ្នាំ ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភានៃកម្ពុជា និងជាប្រធានសហព័ន្ធ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។


លោកថា ការប្រកួតឆ្នាំនេះ ទោះបីប្ដូរពីការរៀបចំតាមបណ្ដាខេត្តមករៀបចំនៅភ្នំពេញ ពោលគឺកង់ភ្នំ ប្រកួតនៅភ្នំបាសិត និងកង់គួក ប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ តែកីឡាករ-កីឡាការិនី សប្បាយរីករាយក្នុងការចូលរួម និងបានកោតសរសើរ ចំពោះការរៀបចំបានយ៉ាងល្អ ជាមួយផ្លូវប្រណាំង ដែលមិនស្រួលពេក និងមិនពិបាកពេក។

Uploaded image

កត្ដានេះ បានជំរុញឲ្យកីឡាករ-កីឡាការិនីចូលរួម មានការខំប្រឹងប្រកួតប្រជែង រហូតមានការបំបែកសិទ្ធផលចាស់របស់ខ្លួន។ ទន្ទឹមនឹងនោះ សហព័ន្ធក៏បានសម្លឹងឃើញធនធានកីឡាករយុវជនថ្មីៗ ដែលមានសមត្ថភាព និងទេពកោសល្យល្អជាច្រើន ស្ថិតក្នុងគោលដៅជ្រើសរើសប្រមូលផ្ដុំហ្វឹកហាត់បន្ថែមត្រៀមការប្រកួតអន្ដរជាតិនានាផងដែរ។


ក្នុងពិធីបិទការប្រកួតនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរ ចំពោះការចូលរួម និងការប្រកួតប្រជែង ក្រោមស្មាតីកីឡា ដែលជំរុញឲ្យជើងឯកថ្នាក់ជាតិឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្ដមសង្ឃឹមថា ទោះបីកីឡាមានឈ្នះ-ចាញ់ តែក្រោយបញ្ចប់ការប្រកួត ទាំងអ្នកទទួលបានជយលាភី និងពុំទាន់ទទួលបានមេដាយ នឹងបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម ដើម្បីដុសខាត់សមត្ថភាពត្រៀមការប្រកួតនាពេលក្រោយៗទៀត។


យោងតាមរបាយគារណ៍គណៈកម្មការរៀបចំ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ មានមន្ត្រីគណៈកម្មការបច្ចេកទេស ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ២២០នាក់ មកពី ១៤ក្លិប ។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញសម្រាប់ជយលាភីលើវិញ្ញាសាទាំង៧ នៃការប្រកួតកង់ភ្នំ និងកង់គួក រួមមាន៖ វិញ្ញាសាកង់ភ្នំបុរស Men Elite MTB ចំណាត់ថ្នាក់លេខ១ កីឡាករ សាំង ពិសិដ្ឋ ក្លឹបក្រសួងមហាផ្ទៃ។ វិញ្ញាសាកង់ភ្នំបុរស Men Junior MTB លេខ១ កីឡាករ សាត រីដេវីត ក្លឹបគិរីរម្យ, វិញ្ញាសា កង់ភ្នំនារី Women MTB លេខ១ កីឡាការិនី ខេន ម៉ាឡៃ ក្លឹប Empire Cycling Team ខណៈវិញ្ញាសាកង់ភ្នំវ័យចំណាស់ លេខ១ កីឡាករ Pierre Yves Catry ក្លឹប Flying bikes។ 

Uploaded image

ចំណែកផ្នែកកង់គួក វិញ្ញាសាបុរស អាយុ១៩ឆ្នាំឡើង Men Elite Road Criterium លេខ១ កីឡាករ សុខ ប៊ុនហុក Sakky Cycling Team, វិញ្ញាសាបុរស អាយុ១៨ឆ្នាំចុះក្រោម Men Junior Road Criterium លេខ១ កីឡាករ ង៉ោ ជាស្រ៊ុង ក្រុមកង់រិទ្ធិសែនកំពង់ឆ្នាំង ខណៈវិញ្ញាសាកង់គួកបុរស អាយុ៤០ឆ្នាំឡើង លេខ១ កីឡាករ ធុន ភារម្យ មកពី Sakky Cycling Team។ ក្រៅពីលេខ១ មេដាយមាស ក៏មានចំណាត់ថ្នាក់លេខ ២ ដល់លេខ ៥អមវិញ្ញាសាទាំង៧ ដូចៗគ្នាផងដែរ៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
394
Singapore
75
Germany
51
United Kingdom
28
Brazil
25
Argentina
14
China
12
South Korea
11
France
11
Colombia
10
Hong Kong
9
Vietnam
8
The Netherlands
6
Bangladesh
6
Indonesia
5
Sweden
5
Cambodia
5
Japan
5
South Africa
4
Finland
3
Belgium
3
Morocco
3
Andorra
3
Russia
3
Chile
3
Mexico
3
Israel
2
India
2
Malaysia
2
United Arab Emirates
2
Paraguay
2
Pakistan
2
Spain
2
Venezuela
2
សរុប
743
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន